នៅថ្ងៃ សុក្រ ទី ៣១ ខែ មករា ឆ្នាំ ២០២៥ ជាថ្ងៃវិសេសវិសាលមួយដែលដុនបូស្កូទូទាំងពិភពលោក ១៣៥ប្រទេស កំពុងបា្ររព្វធ្វើជាមួយគ្នាក្នុងថ្ងៃតែមួយ ដើម្បីរំលឹកនៃខួបមរណៈភាពរបស់លោកាឍឪពុក បូស្កូ ជាស្ថានិកគ្រួសារសាឡេស៊ាន និងមូលនិធិដុនបូស្កូពិភពលោក ដែលបានផ្ដល់នូវដំណើរជីវិតថ្មី ការអប់រំ ចំណេះជំនាញ ក្រមសិលធម៌ វិជ្ជាជីវៈ ដល់យុវជនទូទាំងពិភពលោក។ ហើយមានការលេងកីឡាជាច្រើនប្រភេទ ជាមួួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សាពេញមួួយថ្ងៃ រួមទាំងមានការហូបអាហារជុំគ្នាទៀតផង។











