និស្សិតនៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានចូលរួមសកម្មភាពបណ្ដុះកូនត្នោតនៅឧទ្យានខេត្តកែប

និស្សិតនៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានចូលរួមសកម្មភាពបណ្ដុះកូនត្នោតនៅឧទ្យានខេត្តកែប

នាព្រឹកថ្ងៃ សុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនិងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីបរិស្ថានខេត្តកែប បានសហការជាមួយសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ក្នុងការដឹកនាំក្រុមនិស្សិតចំនួន២០នាក់ចូលរូមបណ្ដុះកូនត្នោតនៅថ្នាលបណ្ដុះកូនឈើក្នុងឧទ្យាជាតិខេត្តកែបប្រម៉ាជា ៤៦០០ដើម ។

ក្រោមការដឹកនាំដោយ លោក អ៊ិន សៅ ប្រធានមន្ទីបរិស្ថានខេត្តកែប លោកពិតជាសប្បាយរីករាយ ក្នុងការសហការជាមួយសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែប ក្នុងកម្មវិធីបណ្ដុះគ្រាប់ពូជត្នោត ចំនួន ៤៥០០ដើមបន្ថែមទៀតនៅថ្នាលបណ្ដុះកូនឈើ ដែលប្អូនៗនិស្សិតចូលរួមយ៉ាងសកម្មជួយដល់បរិស្ថាន។ នេះជាសកម្មភាពគម្រូសម្រាប់ក្មេងៗ យុវជន និងសង្គម ដើម្បីស្ដារឡើងវិញនូវបរិស្ថាន និងធម្មជាតិ។

បរិស្ថាន គឺសម្រាប់យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងរួមគ្នាទទួលខុសត្រូវ។ ជារៀងរាល់ឆ្នាំមន្ទីរបរិស្ថាន និងសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ជាដៃគូរសហការដ៏ល្អក្នុងការការពារ សកម្មភាពនានា ក្នុងវិស័យបរិស្ថាន។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts