បុណ្យកតញ្ញូ

ជាផ្នែកមួយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានរៀបចំកម្មវិធីវប្បធម៌ដ៏សម្បូរបែប ដែលមានការសម្តែងរបាំ ល្ខោន និងចម្រៀង ដោយកូនសិស្សផ្ទាល់ ដើម្បីបង្ហាញពីក្ដីស្រឡាញ់ និងការដឹងគុណចំពោះឪពុកម្ដាយ។

វាជាពេលវេលាដ៏រីករាយ ដែលសិល្បៈបែបបប្រពៃណី ហើយគ្រួសារបានឃើញសមត្ថភាពនិងវិញ្ញាណរបស់កូនៗ ដែលលេចឡើងក្រោមគុណធម៌នៃការដឹងគុណ និងការរួបរួម។

ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរនេះ នៅសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប កូនសិស្សបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយ ដែលពោរពេញដោយក្តីស្រឡាញ់ និងការគោរពដឹងគុណដល់ឳពុកម្ដាយ និងលោកយាយលោកតាបងប្រុសស្រីផងដែរ។ កូនសិស្សបានលាងដៃ និងជើងឪពុកម្ដាយ ដោយសុំពជ័យមង្គល និងថ្វាយអំណរគុណចំពោះការចិញ្ជឹមបីបាច់ថែរក្សាដល់កូនៗផងដែរ។

នេះជាប្រពៃណីដ៏ស្រស់ស្អាតមួយក្នុងបុណ្យចូលឆ្នាំខ្មែរ ដែលបង្ហាញពីការថែរក្សាអត្តសញ្ញាណវប្បធម៌ និងការរស់នៅជាសហគមន៍ដ៏រឹងមាំ( បុណ្យកតញ្ញូ )។

——-

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts