សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប មានកិត្តិយសទទួលស្វាគមន៍ លោកគ្រូស្ម័គ្រចិត្ត អាឡិច ម៉ាវីននី ជាជនជាតិអៀរឡង់ខាងជើង

សូមស្វាគមន៍ និងអរគុណ! សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប មានកិត្តិយសទទួលស្វាគមន៍ លោកគ្រូស្ម័គ្រចិត្ត អាឡិច ម៉ាវីននី ជាជនជាតិអៀរឡង់ខាងជើង ដែលបានចំណាយពេលដ៏មានតម្លៃរយៈពេល ២ សប្តាហ៍ ដើម្បីចែករំលែកចំណេះដឹងថ្មីៗនៅក្នុងវិស័យព័ត៌មានវិទ្យា ជាពិសេសជំនាញ JavaScript។

អំណោយស្ម័គ្រចិត្តរបស់លោកគ្រូបានផ្ដល់ឱកាសដ៏ល្អដល់សិស្សជាច្រើនក្នុងការសិក្សាបច្ចេកទេសមួយដែលសំខាន់ណាស់សម្រាប់អនាគត។ សាលាអំពាវនាវឱ្យសិស្សប្រើប្រាស់ឱកាសនេះយ៉ាងមានអត្ថប្រយោជន៍ 💡❤️

សូមអរគុណលោកគ្រូ អាឡិច សម្រាប់ស្មារតីសប្បុរស និងការចូលរួមជាមួយសហគមន៍ការអប់រំកម្ពុជា🌟

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts