ខេត្តកែប ប្រទេសកម្ពុជា _ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប មានកិត្តិយសសូមប្រកាសថា ក្រុមហ៊ុន Minebea-Cambodia Co. Ltd និង សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើតឱកាសការងារជូននិស្សិតក្រោយបញ្ចប់ការសិក្សា។
កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់ក្នុងការតភ្ជាប់ការអប់រំទៅកាន់ទីផ្សារការងារ ដោយផ្តល់ឱកាសឱ្យនិស្សិតនៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប អាចចូលបម្រើការងារនៅ Minebea-Cambodia Co., Ltd និងអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ខ្លួនក្នុងបរិយាកាសការងារប្រកបដោយវិជ្ជាជីវៈ។
សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Minebea-Cambodia Co. Ltd ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើតឱកាស។






