សាកលវិទ្យាល័យ អង្គរខេមរា ខេត្តកំពត បានអញ្ជើញមកធ្វើការផ្សព្វផ្សាយ និងណែនាំអំពីកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សាដល់សិស្សនិស្សិតនៃសាលាបច្ចេកទេស ដុនបូស្កូកែប

ខេត្តកែប​ ប្រទេសកម្ពុជា _ នៅរសៀលថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពត បានអញ្ជើញមកធ្វើការផ្សព្វផ្សាយ និងណែនាំអំពីកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សាដល់សិស្សនិស្សិតនៃសាលាបច្ចេកទេសដុនបូស្កូកែប

ក្នុងឱកាសនោះផងដែរ សាកលវិទ្យាល័យអង្គរខេមរា បាននាំយកអំណោយជាអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីឧបត្ថម្ភដល់សាលា ដែលជាទឹកចិត្តដ៏ថ្លៃថ្លា និងជាការចូលរួមចំណែកក្នុងការលើកកម្ពស់ការអប់រំ។

សាលាបច្ចេកទេសដុនបូស្កូកែប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពត សម្រាប់ការយកចិត្តទុកដាក់ និងការចែករំលែកក្តីស្រឡាញ់។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts