ខេត្តកែប ប្រទេសកម្ពុជា _នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ សាលាបច្ចេកទេសដុនបូស្កូ មានកិត្តិយសបានបើកសម្ភោធថ្នាក់រៀនកាត់ដេរសម្រាប់និស្សិត ដើម្បីបង្កើនជំនាញវិជ្ជាជីវៈ និងបង្កើតឱកាសការងារសម្រាប់យុវតីនាពេលអនាគត។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវ អ៊ូ សុគន្ធី ប្រធានមន្ទីកិច្ចការនារីខេត្តកែប លោកពុក លី សំណាង បងស្រីអ្នកស្ម័គ្រចិត្ត លោកគ្រូ អ្នកគ្រូ និងនិស្សិតស្រីជាច្រើន ដែលបានចូលរួមយ៉ាងសប្បាយរីករាយ។




