ដើម្បីអភិវឌ្ឍន៍វប្បធម៌នៃការថែរក្សាបរិស្ថាន និងគាំទ្រដល់និរន្តរភាពផ្នែកធម្មជាតិ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប តាមរយៈ សម្ព័ន្ធបរិស្ថាន ដុនបូស្កូ កម្ពុជា បានចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងអំពីបរិស្ថាន ក្នុងតំបន់សហគមន៍ព្រៃកោងកាង។ សកម្មភាពនេះរួមមានការបង្កើត និងដំឡើងផ្ទាំងអប់រំព័ត៌មាន ដែលបង្ហាញពីតម្លៃនៃព្រៃកោងកាងក្នុងការការពារប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ ការពារធម្មជាតិពីការបាក់ដី និងការគាំទ្រជីវចម្រុះសត្វនិងរុក្ខជាតិ។![]()
![]()
ក្នុងនាមជាដៃគូអភិរក្សធនធានធម្មជាតិ សាលាបច្ចេកទេស ដុនបូស្កូ បានសហការជាមួយក្រសួងបរិស្ថាន ដាក់ស្លាកសញ្ញាធំមួយ ដើម្បីជំរុញការយល់ដឹង និងការអភិរក្សព្រៃកោងកាង ដោយផ្ដោតលើការអប់រំសិស្សានុសិស្ស សហគមន៍ និងភ្ញៀវទេសចរណ៍ដែលមកលេងនៅទីនោះ អោយមានការចូលរួមលើកទឹកចិត្ត ក្នុងការថែរក្សាធនធានធម្មជាតិផងដែរ។
យុទ្ធនាការនេះជាផ្នែកមួយនៃបេសកកម្មអប់រំបរិស្ថានជាសាធារណៈ ដើម្បីលើកកម្ពស់ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងអភិវឌ្ឍការយល់ដឹងដល់យុវជនក្នុងការជាអ្នកដឹកនាំផ្នែកបរិស្ថានសម្រាប់ថ្ងៃអនាគត។![]()
![]()
.
——



