កម្មវិធីប្រកួតប្រកបពាក្យ ( Spelling Bee)នៅព្រឹកថ្ងៃទី ២៣ខែមិថុនា ឆ្នាំ២០២៥ សាលាបច្ចេកទេស និងសណ្ឋាគារដុនបូស្កូ ខេត្តព្រះសីហនុ និង ខេត្តកែប បានរៀបចំកម្មវិធីប្រកួតប្រកបពាក្យ( Spelling Bee) ដែលមានបេក្ខជនចូលរួមប្រកួតចំនួន១០នាក់។

នៅព្រឹកថ្ងៃទី ២៣ខែមិថុនា ឆ្នាំ២០២៥ សាលាបច្ចេកទេស និងសណ្ឋាគារដុនបូស្កូ ខេត្តព្រះសីហនុ និង ខេត្តកែប បានរៀបចំកម្មវិធីប្រកួតប្រកបពាក្យ( Spelling Bee) ដែលមានបេក្ខជនចូលរួមប្រកួតចំនួន១០នាក់។

កម្មវិធីនេះបានប្រព្រឹត្តនៅសាលាបច្ចេកទេស និងសណ្ឋាគារដុនបូស្កូ ខេត្តព្រះសីហនុ។ បេក្ខជនម្នាក់ពួកគាត់បានខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននូវជ័យលាភី។ ការប្រកួតនេះបែងចែកជា៣ ដំណាក់កាល ដំណាក់ទី១ ២ ប្រកបពាក្យស្រួល មធ្យម និងដំណាក់កាលទី៣ គឺហៅពាក្យតែម្តងហើយបេក្ខជនត្រូវលើកដៃឱ្យបានរហ័សដើម្បីទទួលបានសិទ្ធិប្រកបពាក្យ។

លទ្ធផលចុង បេក្ខជនដែលទទួលបានជ័យលាភី គឺលេខ១ ២ បានទៅខាងសាលាបច្ចេកទេស និងសណ្ឋាគារដុនបូស្កូ ខេត្តព្រះសីហនុ លេខ៣ ទទួលបានមកខាងសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts