រោងចក្រ ពូចិន co.ltd ឧបត្ថម្ភអំណោយជួយសាលាបច្ចេកទេស ដុនបូស្កូ ក្នុងគោលបំណងជួយសិស្សគ្មានលទ្ធភាព និងក្មេងកំព្រា

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានទទួលអំណោយសប្បុរសធម៌ពីរោងចក្រ Pu Chen Cambodia ។ ការឧបត្ថម្ភនេះបង្ហាញពីការយកចិត្តទុកដាក់ទៅលើជីវភាពសិស្សជាពិសេសសម្រាប់កុមារកំព្រា និងកុមារដែលជួបការលំបាក ដើម្បីឲ្យពួកគេមានអាហាររូបត្ថម្ភគ្រប់គ្រាន់ក្នុងការលូតលាស់ និងសិក្សា ដើម្បីក្លាយជាកម្លាំងសង្គមដ៏មានសក្តានុពលនាពេលអនាគត។

ក្នុងការឧបត្ថម្ភនោះ ក៏មានការចូលរួមពីសំណាក់ពីរោងចក្រ ពូចិន co.ltd លោកពុក លី សំណាង ជាអធិការសាលា លោកគ្រូ សេន រ៉ា ជានាយកសាលា បងប្រុស បងស្រី លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សនិស្សិតទាំងអស់ផងដែរ។ ការឧបត្ថម្ភនេះផងដែរមានដូចជា អង្ករ និងទឹកសុទ្ធ ដែលបានផ្ដល់ជូនសាលា ដើម្បីប្រើប្រាស់ក្នុងការរៀបចំអាហារបំប៉នដល់សិស្ស និងក្មេងៗដែលកំពុងស្នាក់នៅក្នុងសាលា។

លោកពុក លី សំណាង ជាអធិកាសាលា ក៏បានថ្លែងអំណរគុណយ៉ាងធំធេងចំពោះការឧបត្ថម្ភមួយនេះ ព្រោះការផ្ដល់អោយនេះវាបានជួយសម្រួលដល់បន្ទុកមួយនៅក្នុងសាលា ដែលកំពុងជួបការខ្វះខាត និងត្រូវការជំនួយដើម្បីជួយដល់ក្មេងៗកំព្រាឪពុកម្ដាយដែលរស់នៅទីនេះ អោយពួកគេទទួលបានអាហារហូបឆ្ងាញ់ មានកម្លាំងមាំមួនក្នុងការសិក្សារៀនសូត្រ ដើម្បីគ្រេបយកចំណេះវិជ្ជាយកមកប្រើប្រាស់សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិផងដែរ។

ក្នុងនោះដែរក៏មានអ្នកតំណាងពីរោងចក្រ ពូចិន co.ltd បានមកបង្ហាញពីសេចក្ដីរីករាយយ៉ាងខ្លាំងក្នុងការមកចូលរួមផ្ទាល់ និងចែកជូនអំណោយដល់សាលា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់គ្រួសារសាលា។ អ្នកតំណាងពីរោងចក្រ ពូចិន co.ltd ក៏បាននិយាយអំពីការងារដែលត្រូវការនិស្សិតដើម្បីសម្ភាសន៍ជ្រើសរើសអ្នកបកប្រែអង់គ្លេស និងបកប្រែចិនជាច្រើននាក់។

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ពីទឹកចិត្តរបស់រោងចក្រ ពូចិន co.ltd ដែលបានចូលរួមផ្ដល់ជាឧបត្ថម្ភមនុស្សធម៌មកកាន់ទីនេះនិងមកជ្រើសរសឮើសធនធានមនុស្សជាច្រើននាក់ដើម្បីទៅធ្វើការថែមទៀតផង។ អំណោយរបស់លោកអ្នក មិនត្រឹមតែជាជំនួយផ្លូវភាគីនោះទេ ប៉ុន្តែជាកម្លាំងផ្លូវចិត្តដ៏អស្ចារ្យ សម្រាប់បងប្អូនសិស្សដែលកំពុងបន្តការសិក្សារបស់ខ្លួន។ សាលាខ្ញុំសូមសន្យានឹងប្រើប្រាស់អំណោយនេះឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីគាំទ្រដល់កុមារទាំងនោះឲ្យឈានទៅរកអនាគតដ៏ភ្លឺស្វាង។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts