ការប្រឡងឆមាសទី៣ សម្រាប់និស្សិតឆ្នាំទី២​ ឆ្នាំសិក្សា ២០២៥-២០២៦ គ្រប់ផ្នែកទាំងអស់ នៃសាលាបច្ចេកទេសដុនបូស្កូកែប

ខេត្តកែប ប្រទេសកម្ពុជា _ សាលាបច្ចេកទេសដុនបូស្កូកែប បានចាប់ផ្តើមដំណើរការប្រឡងឆមាសទី៣​ សម្រាប់និស្សិតឆ្នាំទី២ ឆ្នាំសិក្សា ២០២២០២៦  គ្រប់ផ្នែកបច្ចេកទេសទាំងអស់ ក្នុងបរិយាកាសប្រកបដោយសណ្តាប់ធ្នាប់ វិន័យ និងភាពហ្មត់ចត់។

ការប្រឡងដែលប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺចាប់ថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ជាក់ស្ដែង នៅតាមបន្ទប់ប្រឡងនីមួយៗ និស្សិតមកពីផ្នែកផ្សេងៗគ្នា រួមមាន ផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ, ផ្នែកអគ្គិសនី, ផ្នែកព័ត៌មានវិទ្យា​ និងផ្នែកវិទ្យាសាស្ត្រលេខាធិការ បានមកដល់បន្ទប់ប្រឡងរៀងៗខ្លួន ប្រកបដោយទឹកមុខជឿជាក់។ អនុរក្សនៅតាមបន្ទប់ប្រឡងនីមួយៗ បានរៀបចំការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់នូវវិន័យក្នុងបន្ទប់ប្រឡង ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌ក្នុងការប្រឡង។

ដំណាក់កាលដ៏សំខាន់ក្នុងការប្រឡងឆមាសទី៣ សម្រាប់និស្សិតឆ្នាំទី២ ក្នុងការបង្ហាញនូវសមត្ថភាពដែលពួកគេបានខិតខំសិក្សាអស់រយៈពេល៦ខែកន្លងមក ដើម្បីទទួលបានលទ្ធផលល្អ មុននឹងឈានទៅកាន់ឆមាសបន្ទាប់ ។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts