ដុនបូស្កូខេត្តកែប បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅ ថ្ងៃពុធ ១២ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៨៖៣០ នាទីព្រឹក នៅសាលប្រជុំ អេ នៃអគារទីស្ដីការក្រសួង។


