និស្សិតផ្នែកវិទ្យាសាស្ត្រលេខាធិការ ដុនបូស្កូ ខេត្តកែប ចូលរួមកម្មវិធី “វេទិកាការងារ”

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និស្សិតផ្នែកវិទ្យាសាស្ត្រលេខាធិការ ដុនបូស្កូ ខេត្តកែប ចូលរួមកម្មវិធី “វេទិកាការងារ” ដែលមានគោលបំណងជម្រុញការចាប់ផ្តើមអាជីព និងបង្កើតទំនាក់ទំនងជាមួយសហគ្រាសនានា។

អ្វីដែលនិស្សិតទទួលបាន៖

-ឱកាសស្វែងយល់ពីតម្រូវការទីផ្សារការងារ

-ការបង្ហាញពីជំនាញ និងសមត្ថភាពផ្ទាល់ខ្លួន

-ការសន្ទនាជាមួយអ្នកជំនាញ និងអ្នកជ្រើសរើសបុគ្គលិក

កម្មវិធីនេះជាជំហានសំខាន់មួយសម្រាប់និស្សិតក្នុងការរៀនពីពិភពការងារពិតប្រាកដ និងបង្កើតទំនាក់ទំនងសម្រាប់អនាគតអាជីព។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts