ខេត្តកែប ប្រទេសកម្ពុជា _ ដុនបូស្កូកម្ពុជា កម្មវិធីបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦ ដែលសាលាដុនបូស្កូទូទាំងប្រទេសកម្ពុជា បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ដែលផ្តោតលើប្រធានបទ៖ “សាលាដុនបូស្កូ ឧបករណ៍បង្រៀនឌីជីថល និងការគ្រប់គ្រងសាលា និងទិន្នន័យតាមប្រព័ន្ធឌីជីថល”។
កម្មវិធីបណ្តុះបណ្តាលនេះ ដែលមានការចូលរួមនូវបុគ្គលិកពីសាលាដុនបូស្កូផ្សេងៗគ្នា នៅកម្ពុជា ដើម្បីពង្រឹងចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់ការអប់រំ ការគ្រប់គ្រងសាលា និងការគ្រប់គ្រងទិន្នន័យ។
តាមរយៈបទពិសោធន៍រៀនរួមគ្នានេះ សហគមន៍ដុនបូស្កូ បន្តទទួលយកបច្ចេកវិទ្យាជាឧបករណ៍សំខាន់ក្នុងការកែលម្អដំណើរការអប់រំ ពង្រឹងការសហការណ៍ និងបម្រើយុវជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។


