តំណាង​ សាលាបច្ចេកទេស ដុនបូស្កូខេត្ត កែបបានចូលរួម កម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាសម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETMIS)”

ខេត្តកែប ប្រទេសកម្ពុជា _ កម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យាសម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETMIS)” នៅក្នុងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពី លោក អ៊ុក សំសុវត្យា តួនាទីជា អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតំណាងគ្រឹះស្ថានសិក្សា វិទ្យាស្ថានជាតិ-អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលនានា មកពីទូទាំងប្រទេសកម្ពុជា និង​ តំណាងសាលាបច្ចេកទេស ដុនបូស្កូខេត្ត កែប។ ​វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំនៅតាមគ្រឹះស្ថានសិក្សា លើការគ្រប់គ្រងព័ត៌មាន និងទិន្នន័យសិស្ស។ តាមរយៈការចូលរួមនេះ លោកគ្រូ-អ្នកគ្រូ នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន ដែលក្រសួងបានដាក់ឱ្យប្រើប្រាស់ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts