ខេត្តកែប ប្រទេសកម្ពុជា _ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ បានចុះផ្សព្វផ្សាយអំពីឱកាសចូលរៀនជំនាញ ឆ្នាំសិក្សា ២០២៦-២០២៧ នៅសាលាវិទ្យាល័យ ទូកមាស ខេត្តកំពត។
ការចុះផ្សព្វផ្សាយបានផ្តល់ការអនុញ្ញាតពី លោក ប៉ែន ចាន់ថន នាយកសាលា ដែលមានបំណងផ្តល់ព័ត៌មាន និងជម្រើសអប់រំជំនាញដល់សិស្ស។
សម្រាប់ ឆ្នាំសិក្សា២០២៦នេះ វិទ្យាល័យទូកមាស មានសិស្សកំពុងសិក្សាសរុប: ១៤៣៥នាក់ (ស្រី:៧៦៧នាក់)។ ក្នុងនោះដែរសិស្សដែលកំពុងរៀនថ្នាក់ទី១២ មានចំនួន ២៥៩នាក់ (ស្រី:១៤៤នាក់)។
ការចុះផ្សព្វផ្សាយនេះមានគោលបំណងជំរុញឱ្យសិស្សមានការយល់ដឹងច្បាស់អំពីជម្រើសអប់រំជំនាញ បើកផ្លូវឱ្យពួកគេមានអនាគតការងារដែលមានស្ថេរភាព និងបំពេញតាមតម្រូវការទីផ្សារការងារ។
សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប តែងតែឈរជាដៃគូអប់រំសម្រាប់យុវជនកម្ពុជា ដើម្បីបង្កើតជំនាញ និងអនាគតរុងរឿង។









