សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប​ បានចុះផ្សព្វផ្សាយអំពីឱកាសចូលរៀនជំនាញ ឆ្នាំសិក្សា ២០២៦-២០២៧ នៅសាលាវិទ្យាល័យព្រះបិតាជាតិ ខេត្តកំពត

ខេត្តកែប ប្រទេសកម្ពុជា _ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦​ បានចុះផ្សព្វផ្សាយអំពីឱកាសចូលរៀនជំនាញ ឆ្នាំសិក្សា ២០២៦-២០២៧ នៅសាលាវិទ្យាល័យព្រះបិតាជាតិ ខេត្តកំពត

ការចុះផ្សព្វផ្សាយបានផ្តល់ការអនុញ្ញាតពី លោក អ៊ុង សុភាព នាយកសាលា​​​ ដែលមានបំណងផ្តល់ព័ត៌មាន និងជម្រើសអប់រំជំនាញដល់សិស្ស។

សម្រាប់ ឆ្នាំសិក្សា ២០២៦នេះ វិទ្យាល័យព្រះបិតាជាតិ មានសិស្សកំពុងសិក្សាសរុប: ១៣៦៣នាក់ (ស្រី:៦៥៦នាក់)។ ក្នុងនោះដែរសិស្សដែលកំពុង រៀនថ្នាក់ ទី១២ មានចំនួន ៣១២នាក់ (ស្រី:១៤៩នាក់)

ការចុះផ្សព្វផ្សាយនេះមានគោលបំណងជំរុញឱ្យសិស្សមានការយល់ដឹងច្បាស់អំពីជម្រើសអប់រំជំនាញ បើកផ្លូវឱ្យពួកគេមានអនាគតការងារដែលមានស្ថេរភាព និងបំពេញតាមតម្រូវការទីផ្សារការងារ។

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប តែងតែឈរជាដៃគូអប់រំសម្រាប់យុវជនកម្ពុជា ដើម្បីបង្កើតជំនាញ និងអនាគតរុងរឿង។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts