លោក Gerard Van Hal អញ្ជើញមកទស្សនកិច្ចនៅសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប

ខេត្តកែប ប្រទេសកម្ពុជា – នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៣:៥០នាទី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក Gerard Van Hal ដែលជាសប្បុរសជនដ៏សំខាន់ម្នាក់ក្នុងការជ្រោមជ្រែងសាលាឱ្យមានការរីកចម្រើន។

ការស្វាគមន៍យ៉ាងកក់ក្តៅ លោកតា Gerard Van Hal ដែលជាជនជាតិហូឡង់ បច្ចុប្បន្នរស់នៅប្រទេសថៃ បានអញ្ជើញមកដល់សាលាបច្ចេកទេសដុន បូស្កូ ខេត្តកែប ដោយផ្ទាល់ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងសមិទ្ធផលនានា។ គោលបំណងនៃទស្សនកិច្ច ការអញ្ជើញមកនេះ គឺជាការចុះសួរសុខទុក្ខ និងវាយតម្លៃលើការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការសិក្សារបស់សិស្សានុសិស្ស ដែលលោកតែងតែផ្តល់ការឧបត្ថម្ភគាំទ្រកន្លងមក។ ស្មារតីសប្បុរសធម៌ លោកតា Gerard ត្រូវបានស្គាល់ថាជាម្ចាស់ឧបត្ថម្ភដ៏ចិត្តធម៌ ដែលបានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីជួយជ្រោមជ្រែងដល់ការអប់រំបច្ចេកទេសនៅខេត្តកែប ឱ្យមានសមត្ថភាពខ្ពស់ និងផ្ដល់ឱកាសការងារដល់យុវជនកម្ពុជា។

វត្តមានរបស់លោកតា Gerard Van Hal មិនត្រឹមតែជាការចុះមកទស្សនកិច្ចធម្មតានោះទេ ប៉ុន្តែវាគឺជាការផ្តល់កម្លាំងចិត្តយ៉ាងធំធេងដល់បុគ្គលិកសាលា និងសិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងក្នុងបេសកកម្មអប់រំ និងការរៀនសូត្រឱ្យកាន់តែប្រសើរឡើង។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts