អ្នកឯកទេសខាងផលិតវីដេអូDocumentary បានធ្វើជាអ្នកស្ម័គ្រចិត្តមកចែករំលែកបទពិសោធន៍ដល់និស្សិតនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប

លោក Petter Heller ជាអ្នកឯកទេសខាងផលិតវីដេអូDocumentary ដែលជាជនជាតិអាល្លឺម៉ង់បានមកធ្វើការចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលមានជាច្រើនឆ្នាំដល់និស្សិតឆ្នាំទី១ផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបរយៈពេលមួយខែ។

           ក្នុងរយៈពេលមួយខែលោកបានខិតខំយកចិត្តទុកដាក់ក្នុងការបង្រៀន និងបង្ហាញពីខ្លឹមសារសំខាន់ៗជាច្រើនដល់និស្សិតដូចជា ការប្រើប្រាស់បច្ចេកទេសសម្លេង បច្ចេកទេសក្នុងការថត និងការចាប់យកចំណុចសំខាន់ក្នុងការផលិតវីដេអូឯកសារ។ បន្ថែមពីនេះទៅទៀតលោកក៏បានដឹកនាំនិស្សិតឆ្នាំទី១ទាំងអស់ចេញផលិតវីដេអូដោយខ្លួនឯងថែមទៀតផង។

           សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Peter heller ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តន៍ផ្ទាល់អំពីការធ្វើភាពយន្តឯកសារ ដល់និស្សិតឆ្នាំទី១ ផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់។ សូមជូនពរឱ្យលោក Peter heller មានសុខភាពល្អ ទទួលបានភាពជោគជ័យបន្តទៀត និងជួបតែសំណាងល្អក្នុងជីវិត។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts