អបអរសាទរទិវា​នារី​អន្តរជាតិ ខួបលើកទី១១៥ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប

នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សាលាបច្ចេកទេសដុនបូស្កូបានប្រារព្ធពិធីអបអរសាទរទិវា​នារី​អន្តរជាតិ ខួបលើកទី១១៥ ដើម្បីលើកកម្ពស់ស្ត្រីទាំងអស់លើពិភពលោក និងបង្កើនការយល់ដឹងអំពីសមភាពយេនឌ័រ និងសិទ្ធិនារី ដែលមានការចូលរួមពីសំណាក់ដ៏ខ្ពង់ខ្ពស់របស់លោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប លោកឪពុក លី សំណាង លោកគ្រូអ្នកគ្រូ នៃសិស្សនិស្សិតទាំងអស់។

           លោកស្រី អ៊ូ សុគន្ធី ក៏បានថ្លែងសុន្ទរកថាស្តីពីតួនាទី សិទ្ធិរបស់ស្ត្រី និងលើកទឹកចិត្តឲ្យមានការចូលរួមពីស្ត្រីក្នុងការអភិវឌ្ឍសង្គម ដោយស្រ្តីត្រូវតែមានសិទ្ធិក្នុងការរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដូចជាបុរសដែរ។

           ទិវានារីអន្តរជាតិ គឺជាឱកាសដ៏សំខាន់មួយសម្រាប់រំលឹកពីការតស៊ូរបស់ស្ត្រីក្នុងអតីតកាល និងជំរុញឲ្យសង្គមបន្តធ្វើការរួមគ្នាដើម្បីបង្កើតពិភពលោកដែលមានសមភាព យុត្តិធម៌ និងឱកាសសម្រាប់ស្ត្រី ។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts