អបអរសាទទិវាជាតិទីក្រុងស្អាលើកទី១៣ ក្រោមប្រធានបទ សាមគ្គីដើម្បីទីក្រុងស្អាត

នៅថ្ងៃទី១០​ ខែ​ មីនា ឆ្នាំ២០២៦ ត្រូវនិងថ្ងៃអង្គារ ទី៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២០៦៩ សាលាក្រុងខេត្ត កែប បានប្រារព្ធកម្មវីធី អបអរសាទ ទិវាជាតិទីក្រុងស្អាតលើកទី១៣ ក្រោមប្រធានបទ សាមគ្គីដើម្បីទីក្រុងស្អាត ដែលមានការចូលរួមពីលោក ឯកឧត្ត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប​ ប្រធានមន្ទី សាលាក្រុងទូទាំងខេត្តកែបទាំងអស់ និងមានការចូលរួមពីសំណាក់សិស្សានុសិស្សរួមទាំងនិស្សត សាលាបច្ចេកទេសដុនបូស្កូខេត្តកែបផងដែរ។ការប្រារព្ធកម្មវិធីនេះឡើងក្នុងគោលបំណងលើកកម្ពស់អនាម័យ បរិស្ថាន និងសោភ័ណភាពទីក្រុង ព្រមទាំងជំរុញការចូលរួមពីសាធារណជនគ្រប់ស្រទាប់ថ្នាក់ ក្នុងការរួមគ្នាថែរក្សាបរិស្ថានឱ្យកាន់តែស្អាត និងមាននិរន្តរភាព កម្មវិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១៣ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត”។

កម្មវិធីនេះមានគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សិស្សនិស្សិត មន្ត្រីរាជការ និងវិស័យឯកជន ឱ្យចូលរួមសកម្មភាពថែរក្សាបរិស្ថាន ដូចជា ការសម្អាតបរិស្ថានតាមដងផ្លូវ ទីសាធារណៈ ការដាំដើមឈើ ការគ្រប់គ្រងសំណល់រឹង និងការប្រើប្រាស់ធនធានបរិស្ថានឱ្យមានប្រសិទ្ធភាព។

តាមរយៈការរៀបចំកម្មវិធីនេះ ក៏មានគោលបំណងបង្កើនការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃទីក្រុងស្អាត ដែលជាផ្នែកមួយសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម ការអភិវឌ្ឍន៍ទេសចរណ៍ និងការរស់នៅប្រកបដោយគុណភាពល្អ។ជាមួយគ្នានេះ លោក ឯកឧត្ត សោម ពិសិដ្ឋ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តសកម្មភាពថែរក្សាអនាម័យបរិស្ថាន ដោយចូលរួមបោះសំរាមតាមធុងសំរាម បន្ថយការប្រើប្រាស់ប្លាស្ទិក កាត់បន្ថយការឡើងថ្លៃទំទិញនិងចំណីអារហារ និងចូលរួមសកម្មភាពសម្អាតបរិស្ថានក្នុងសហគមន៍របស់ខ្លួន។

ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាកម្លាំងសាមគ្គីដ៏សំខាន់ក្នុងការបង្កើតទីក្រុងស្អាត ស្រស់ស្អាត និងគួរឱ្យរស់នៅសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts