និស្សិតផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ នៃសាលាបច្ចេកទេសដុនបូស្កូកែប បានចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS)

ខេត្តកែប​ ប្រទេសកម្ពុជា _ និស្សិតផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ នៃសាលាបច្ចេកទេសដុនបូស្កូកែប បានចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) ដើម្បីសិក្សាស្វែងយល់អំពីដំណើរការផលិតព័ត៌មាន ការគ្រប់គ្រងមាតិកាឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយទំនើប។

តាមរយៈដំណើរទស្សនកិច្ចនេះ និស្សិតបានទទួលបទពិសោធន៍ជាក់ស្តែងពីបរិយាកាសការងារវិជ្ជាជីវៈ ព្រមទាំងបានផ្លាស់ប្តូរចំណេះដឹងជាមួយក្រុមការងារជំនាញ ដែលជាឱកាសដ៏មានតម្លៃក្នុងការពង្រឹងសមត្ថភាព និងការត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគត។

សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ និងចែករំលែកចំណេះដឹងដល់និស្សិតរបស់យើង។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts