ខេត្តកែប ប្រទេសកម្ពុជា _ និស្សិតផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ នៃសាលាបច្ចេកទេសដុនបូស្កូកែប បានចុះទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលបុប្ផាណា ដើម្បីសិក្សាស្វែងយល់អំពីការអភិរក្សឯកសារសោតទស្សន៍ ការផលិតមាតិកាប្រព័ន្ធផ្សព្វផ្សាយ និងតួនាទីនៃបណ្ណសារឌីជីថលក្នុងការថែរក្សាមរតកវប្បធម៌កម្ពុជា។
ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសឱ្យនិស្សិតទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងពីអ្នកជំនាញ ព្រមទាំងជំរុញការយល់ដឹងអំពីវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងសម័យឌីជីថល។
សូមអរគុណដល់មជ្ឈមណ្ឌលបុប្ផាណា ដែលបានស្វាគមន៍ និងចែករំលែកចំណេះដឹងដ៏មានតម្លៃដល់និស្សិតរបស់យើង។




