ខេត្តកែប ប្រទេសកម្ពុជា _ នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៦ លោក គង់ គឹមនីន អនុប្រធានសមាគមសិស្សចាស់ ដុនបូស្កូកម្ពុជា បានមកជួបសួរសុខទុក្ខលោកពុក លី សំណាង អធិការនៃសាលាបច្ចេកទេស ដុនបូស្កូខេត្ត កែប ដោយជាដំណាងលោកប្រធានសមាគម និងសិស្សចាស់ដុនបូស្កូកម្ពុជា ព្រមទាំងលោកគ្រូចូលនិវត្ត។ ក្នុងឱកាសនេះ លោកបានយក ម៉ាស៊ីនផលិតចំណីសត្វ ជូនសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប។
ការផ្តល់ជូននេះ មានគោលបំណងជួយឲ្យសាលាអាចប្រើប្រាស់ធនធានធម្មជាតិដ៏សំបូរបែបនៅក្នុងតំបន់ ដើម្បីផលិតជាចំណីសត្វដោយខ្លួនឯង និងកាត់បន្ថយការចំណាយច្រើនលើការទិញចំណីសត្វសម្រាប់កសិដ្ឋាន។



