ខេត្តកែប ប្រទេសកម្ពុជា _ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានអនុវត្តសកម្មភាពធ្វើជើងភ្ជាប់សូឡានៅលើអគារ ABC ដើម្បីបង្កើនប្រសិទ្ធភាពប្រើប្រាស់ថាមពល និងជួយអភិរក្សបរិស្ថាន។
គោលបំណងនៃការតំឡើងសូឡាគឺដើម្បីប្រើប្រាស់ថាមពលព្រះអាទិត្យសម្រាប់ការប្រើប្រាស់ក្នុងសាលា ដូចជា ការផ្គត់ផ្គង់អគ្គិសនីសម្រាប់ការសិក្សា ការិយាល័យ និងប្រព័ន្ធបច្ចេកទេសផ្សេងៗ។
សកម្មភាពនេះបង្ហាញពីការបន្តអភិវឌ្ឍន៍នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ក្នុងការបណ្តុះបណ្តាលយុវជនឲ្យមានចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីអភិវឌ្ឍសង្គម។





