ខេត្តកែប ប្រទេសកម្ពុជា _ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ តំណាងសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បានចូលរួមសិក្ខាសាលាស្តីពី “ការពិគ្រោះយោបល់ និងសេចក្តីណែនាំអំពីការសិក្សា ផ្សារភ្ជាប់នឹងការងារ”ផ្នែកអប់រំបច្ចេកទេស និងវិជ្ជាជីវៈកម្រិតមធ្យមសិក្សាទុតិយភូមិ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងអំពីការតម្រង់ទិសការសិក្សា និងអាជីព ដើម្បីជួយដល់សិស្សានុសិស្សក្នុងការជ្រើសរើសជំនាញសិក្សាឱ្យស្របតាមសមត្ថភាព ចំណង់ចំណូលចិត្ត និងតម្រូវការទីផ្សារការងារ។
ការចូលរួមនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការរៀបចំអនាគតវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពសម្រាប់និស្សិត។



