អតីតសិស្សចាស់បានមកចែករំលែកនូវបទពិសោធន៍ការងារ មកកាន់សិស្សប្អូនដែលកំពុងសិក្សា

ខេត្តកែប ប្រទេសកម្ពុជា – អតីតនិស្សិតផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយនៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានធ្វើការចែករំលែកបទពិសោធន៍និងចំណេះដឹងថ្មីៗ ទៅកាន់ប្អូនជាសិស្សនិស្សិត។ ក្នុងការជំនួបនេះដែរគឺក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍នៅពេលរៀន និងពេលបំពេញការងារ។ វាគឺជាជំហានយ៉ាងសំខាន់ក្នុងការតភ្ជាប់ប្រព័ន្ធអប់រំ ទៅនឹងទីផ្សារការងារបច្ចុប្បន្ន ដែលទាំងអស់នេះជួយឲ្យនិស្សិតមានឱកាសយល់ដឹងពីបទពិសោធន៍ជាក់ស្តែងដូចជា ការសិក្សាទៅលើការងារនៅខាងក្រៅ ការចេះដោះស្រាយបញ្ហា និងការទំនាក់ទំនងជាមួយដៃគូសហការការងារ។

ជាចុងក្រោយលោកគ្រូអ្នកគ្រូផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្ធផ្សាយ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះអតីតនិស្សិត ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចែករំលែកនូវបទពិសោធន៍ការងារ និងចំណេះដឹងថ្មីៗ ទៅកាន់ប្អូនៗ សិស្សនិស្សិត។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts