
ខេត្តកែប ប្រទេសកម្ពុជា –ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៥ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែបបានចាប់ផ្តើមប្រារព្ធពិធីបុណ្យកីឡាពណ៌ដើម្បីរំលឹកខួបមរណៈភាពរបស់លោកឪពុក បូស្កូ ជាស្ថានិកគ្រួសារសាឡេស៊ាន និងមូលនិធិ ដុនបូស្កូ ក្នុងពិភពលោក។
នៅក្នុងកម្មវិធីបុណ្យកីឡាពណ៌នេះត្រូវតម្រូវឲ្យយុវជន យុវនារីបែងចែកពណ៌គ្នាចំនួន៤ពណ៌គឺពណ៌ក្រហម ពណ៌ខៀវ ពណ៌ស៊ីជម្ពូ និងពណ៌លឿងដែលពណ៌នីមួយៗមានអត្ថន័យខុសៗគ្នា។ កីឡាដែលយុវជន និងយុវនារីត្រូវលេងមានដូចជាការប្រកួតកីឡាបាល់ទាត់ បាល់ទះ បាល់បោះ លោតចំងាយ លោតកំពស់់ ចោលដុំដែក រត់ចំងាយ រត់បណ្តាក់ និងឆ្លើយសំណួរជាដើម។
គួរបញ្ជាក់ផងដែរថាការប្រារព្ធពិធីបុណ្យកីឡាពណ៌នេះត្រូវធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងដុនបូស្កូទាំង ១៣៥ សាខាដើម្បីរំលឹកខួបមរណៈភាពរបស់លោកឪពុក បូស្កូ ជាស្ថានិកគ្រួសារសាឡេស៊ាន និងមូលនិធិ ដុនបូស្កូ ក្នុងពិភពលោក ។
