អបអរសាទរកម្មវិធីឆ្លងឆ្នាំសកល ២០២៥ ចូល ២០២៦ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប

ខេត្តកែប ប្រទេសកម្ពុជា-នាល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៥ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានប្រារព្ធកម្មវិធីអបអរសាទរឆ្លងឆ្នាំសកលដោយមានការអញ្ចើញចូលរួមពីសំណាក់ លោកឪពុក លីសំណាង ដែលជាអធិការនៃសាលា លោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សទាំងអស់របស់សាលាដុនបូស្កូ ខេត្តកែប។

នៅក្នុងរាត្រីនោះផងដែរក៏មានការសម្ដែង ក្បាច់រាំប្រពៃណីខ្មែរ, ចម្រៀង, របាំប្រពៃណីរបស់ជនជាតិដើមភាគតិច, ការសម្តែងក្បាច់គុនល្បុក្កតោ និងក្បាច់រាំចង្វាក់ផ្សេងៗ​ទៀតជាច្រើនផងដែរ ពីសំណាក់សិស្សនិស្សិតនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប​។

គោលបំណងក្នុងកម្មវិធីនោះផងដែរគឺធ្វើឡើងដើម្បីឲ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ រួមទាំងគណៈគ្រប់គ្រងសាលាមានការជួបជុំគ្នា ​បង្កើនភាពស្និទ្ធស្នាល និងមានការសប្បាយរីករាយ ក្នុងឱកាសអរសាទរចូលឆ្នាំសកល ២០២៦។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts