ការរៀនសូត្រតែងតែបន្ត ដើម្បីអនាគតភ្លឺស្វាង!
នៅសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប, គ្រូបង្រៀនរបស់យើងតែងតែអភិវឌ្ឍខ្លួន ដើម្បីអប់រំនិស្សិតដោយសេចក្ដីស្រឡាញ់ និងការប្តេជ្ញាចិត្ត។
ថ្ងៃនេះ គ្រូបង្រៀនបានចូលរួមក្នុង សិក្ខាសាលាអំពី “គំរូវិធីសាស្រ្តបង្រៀន” ដែលដឹកនាំដោយ បងស្រី មីលី។ ការសិក្សានេះមានអត្ថប្រយោជន៍ក្នុងការពង្រឹងវិធីសាស្រ្តបង្រៀន និងដឹកនាំនិស្សិតឱ្យមានអនាគតប្រសើរ។
វិធីសាស្រ្តអប់រំរបស់ ដុនបូស្កូ ជំរុញឱ្យគ្រូបង្រៀននៅក្បែរ និងដើរតាមដំណាក់កាលរបស់យុវជន ដើម្បីអប់រំនិងដឹកនាំពួកគេជាមួយចំណេះដឹង សេចក្ដីថ្លៃថ្នូរ និងភាពរីករាយ។




