ខេត្តកែប ប្រទេសកម្ពុជា __សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែបបានរៀបចំកម្មវិធីសិក្ខាសាលាស្តីអំពីសម្លេងជនជាតិដើមភាគតិច ដែលប្រព្រឹត្តទៅនាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦។
កម្មវិធីសម្លេងនៃជនជាតិដើមភាគតិច ជាកម្មវិធីមួយក្នុងការជួយផ្សព្វផ្សាយពីវប្បធម៌ ទំនៀមទំលាប់ការរស់នៅ និងការការពារមរតកដើមរបស់ជនជាតិដើមដែលរស់នៅក្នុងពិភពលោក។
លោកពុក លី សំណាង ជាអធិការនៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានមានប្រសាសន៍ថា ការបង្កើតកម្មវិធីសម្លេងជនជាតិដើមភាគតិចនេះឡើង មិនមែនតែសម្រាប់តែជនជាតិភាគតិចដែលរស់នៅក្នុងប្រទេសកម្ពុជាតែប៉ុន្នោះទេ គឺដើម្បីជនជាតិដើមភាគតិចទាំងអស់ជុំវិញពិភពលោក។
លោកបានបន្ថែមទៀតថា ការបាត់បង់នូវភាសាជនជាតិដើម ក៏ដូចជាទំនៀមទំលាប់ប្រពៃណីនាពេលបច្ចុប្បន្ននេះ បានបង្ហាញការព្រួយបារម្ភជាខ្លាំង សម្រាប់រយៈពេលវែង។ បញ្ហាខ្លះបណ្តាលមកពីការមិនអើពើពីសំណាក់ អាជ្ញាធម៌ក្នុងតំបន់ ការកាប់ទន្រ្ទាព្រៃដែលជាឬសគល់វប្បធម៌ ការរើសអើងចំពោះជនជាតិដើមក្នុងការចូលរួមក្នុងសង្គមជាដើម។
សម្លេងជនជាតិដើមភាគតិច ដើម្បីលើកតម្កើងវប្បធម៌ជនជាតិដើមភាគតិចទាំងក្នុងនិងក្រៅប្រទេស។ កម្មវិធីនេះមួយនេះមានការចូលរួមពីសំណាក់លោកពុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងមានការចូលរួមពីសំណាក់ចាស់ព្រឹទ្ធាចារ្យដែលដំណាងជនជាតិដើមភាគតិចនីមួយៗដូចជា គ្រឹង,ទំពួន,ចារ៉ាយ,លុន,ព្រៅ,គួយ,កាវែត,កាចក់ និងមានការចូលរួមរបស់ជនជាតិដើមភាគតិចដែលមកពីប្រទេសទីម័រខាងកើតផងដែរ។
សម្រាប់កម្មវិធីសម្លេងនៃជនជាតិដើមភាគតិច ដែលបានរៀបចំនៅសាលា ដុនបូស្កូ ខេត្តកែបនេះ មានគោលបំណងជួយផ្សព្វផ្សាយ នូវទំនៀមទំលាប់ ប្រពៃណី ភាសា ដែលប្រឈមនិងការបាត់បង់ បន្តិចម្ដងៗដោយសារមានការរើសអើង និងមានការការពារនូវលំនាំដើមជនជាតិភាគតិចដែលដូនតារបស់ពួកគាត់បានបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ។







