កម្មវិធីចែកកូនឈើ ៥,០០០ដើម ដើម្បីបរិស្ថានបៃតង ![]()
នៅថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ (ត្រូវនឹងថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៥) សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានរៀបចំកម្មវិធីចែកកូនឈើចំនួន ៥,០០០ដើម ជូនដល់សិស្សនិស្សិត និងលោកគ្រូ អ្នកគ្រូ ដើម្បីអាចយកទៅដាំនៅគេហដ្ឋានរបស់ខ្លួន។
កូនឈើដែលបានចែកមានទាំងអស់ពីសាលាផ្ទាល់ និងទទួលបានជាសហការពីក្រសួងបរិស្ថាន ដែលបានផ្តល់បន្ថែមដើម្បីគាំទ្រការរីកចម្រើននៃបរិស្ថានបៃតង និងការអភិរក្សធនធានធម្មជាតិ។
កម្មវិធីនេះមិនត្រឹមតែជាការចែកចាយកូនឈើទេ ប៉ុន្តែជាចំណងដៃរវាងសាលា សិស្សនិស្សិត និងសហគមន៍ក្នុងការចូលរួមថែរក្សាបរិស្ថាន និងបង្កើតអារម្មណ៍នៃការទទួលខុសត្រូវចំពោះធម្មជាតិ។
ដំណាំមួយដើម អនាគតបៃតងមួយផ្នែក!


