ខេត្តកែប ប្រទេសកម្ពុជា _ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែបបានប្រារព្ធពីធីជួបជុំសិស្សចាស់ ផ្នែកទំនាក់ទំនង និងប្រព័ន្ថផ្សព្វផ្សាយ ដែលមានការចូលរួមពីសិស្សចាស់ខេត្តកែប និងខេត្តព្រះសីហនុ។
កម្មវិធីនេះផងដែរគឺជាឱកាសសំខាន់មួយសម្រាប់សិស្សចាស់ទាំងអស់អាចមានឱកាសមកជួបជុំ និងចែករំលែកបទពិសោធន៍ការងារ និងការសិក្សាដល់សិស្សប្អូនដែលកំពុងបន្តការសិក្សាសព្វថ្ងៃ។
តាមរយៈការចែករំលែកនេះ សិស្សចាស់បានលើកទឹកចិត្តឲ្យសិស្សប្អូនខិតខំសិក្សា មានវិន័យ និងមានភាពជឿជាក់លើអនាគតរបស់ខ្លួន។ កម្មវិធីនេះក៏ជួយបង្កើតទំនាក់ទំនងល្អរវាងសិស្សចាស់ និងសិស្សបច្ចុប្បន្ន ដើម្បីគាំទ្រគ្នាទៅវិញទៅមក និងជំរុញឲ្យជំនាន់ក្រោយឈានទៅរកភាពជោគជ័យ។












