នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានរៀបចំកម្មវិធីកីឡាពណ៍ក្នុងវគ្គសំណួរចម្លើយ។ ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់លោកគ្រូ អ្នកគ្រូ គណកម្មការសម្រាប់ដាក់ពិន្ទុ និងសិស្សនិស្សិតគ្រប់ផ្នែកទាំងអស់។
ក្នុងអំឡុងពេលដែលយើងជិតមកដល់ថ្ងៃបុណ្យរបស់ដុនបូស្កូ នៅថ្ងៃទី ៣១ ខែមករា ក្រុមកីឡាចំនួនបួនរបស់យើងបានប្រកួតក្នុងការប្រកួតសំណួរនិងចម្លើយដ៏គួរឱ្យរំភើបអំពីជីវិតរបស់ដុនបូស្កូ។
ដោយការកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ឱ្យសិស្សនិស្សិតស្វែងយល់អំពីប្រវិត្តដុនបូស្កូ ការប្រកួតជួយឱ្យសិស្សនិស្សិតចាប់អារម្មណ៍ និងយល់ដឹងអំពីជីវិត និងបេសកកម្មរបស់លោកពុកបូស្កូ។សិស្សនិស្សិតចូលរួមយ៉ាងស្វាហាប់ មិនថាក្រុមណាជាអ្នកឈ្នះ ឬចាញ់ អ្វីដែលសំខាន់គឺការចូលរួម ការរៀនសូត្រ និងភាពរីករាយក្នុងការប្រកួត។





