អភិបាលខេត្តកែប ឧបត្ថម្ភអំណោយជួយសាលាបច្ចេកទេស ដុនបូស្កូ ក្នុងគោលបំណងជួយសិស្សគ្មានលទ្ធភាព និងក្មេងកំព្រា

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានទទួលអំណោយសប្បុរសធម៌ពីលោកឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។ ការឧបត្ថម្ភនេះបង្ហាញពីការយកចិត្តទុកដាក់របស់លោកចំពោះកិច្ចការអប់រំ និងជីវភាពសិស្សជាពិសេសសម្រាប់កុមារកំព្រា និងកុមារដែលជួបការលំបាក ដើម្បីឲ្យពួកគេមានអាហាររូបត្ថម្ភគ្រប់គ្រាន់ក្នុងការលូតលាស់ និងសិក្សា ដើម្បីក្លាយជាកម្លាំងសង្គមដ៏មានសក្តានុពលនាពេលអនាគត។

ក្នុងការឧបត្ថម្ភនោះ ក៏មានការចូលរួមពីសំណាក់លោកឯកឧត្តម អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប លោកពុក លី សំណាង ជាអធិកាសាលា លោកគ្រូ សេន រ៉ា ជានាយកសាលា បងប្រុស បងស្រី លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សនិស្សិតទាំងអស់ផងដែរ។ ការឧបត្ថម្ភនេះផងដែរមានដូចជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ដែលបានផ្ដល់ជូនសាលា ដើម្បីប្រើប្រាស់ក្នុងការរៀបចំអាហារបំប៉នដល់សិស្ស និងក្មេងៗដែលកំពុងស្នាក់នៅក្នុងសាលា។

លោកពុក លី សំណាង ជាអធិកាសាលា ក៏បានថ្លែងអំណរគុណយ៉ាងធំធេងចំពោះការឧបត្ថម្ភមួយនេះ ព្រោះការផ្ដល់អោយនេះវាបានជួយសម្រួលដល់បន្ទុកមួយនៅក្នុងសាលា ដែលកំពុងជួបការខ្វះខាត និងត្រូវការជំនួយដើម្បីជួយដល់ក្មេងៗកំព្រាឪពុកម្ដាយដែលរស់នៅទីនេះ អោយពួកគេទទួលបានអាហារហូបឆ្ងាញ់ មានកម្លាំងមាំមួនក្នុងការសិក្សារៀនសូត្រ ដើម្បីគ្រេបយកចំណេះវិជ្ជាយកមកប្រើប្រាស់សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិផងដែរ។

ក្នុងនោះដែរលោកឯកឧត្តម អ៊ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប បានបង្ហាញពីសេចក្ដីរីករាយយ៉ាងខ្លាំងក្នុងការមកចូលរួមផ្ទាល់ និងចែកជូនអំណោយដល់សាលា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់គ្រួសារសាលា។ លោកឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះពួកយើងរស់នៅក្នុងស្ថានភាពមិនមានការលំបាកដូចពីមុននោះទេ ព្រោះពួកយើងបានដើរឆ្លងកាត់ជំហ៊ានមួយ ដែលឪពុកម្ដាយរបស់ពួកយើងពីមុនគាត់ជួបការលំបាកជាជាងពួកយើងទៅទៀត ដូច្នេះហើយយើងគ្រប់គ្នា គឺត្រូវចេះចែករំលែក ចេះជួយគ្នា និងរួបរួមគ្នាដើម្បីកសាងអនាគត់មួយដែលល្អប្រសើរនៅក្នុងសង្គម។

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ពីទឹកចិត្តទៅដល់លោកឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប លោកឯកឧត្តម អ៊ឹម បញ្ញារិទ្ធិ អភិបាលរង និងអង្គការផ្សេងៗទាំងអស់ ដែលបានចូលរួមផ្ដល់ជាឧបត្ថម្ភមនុស្សធម៌មកកាន់ទីនេះ។ អំណោយរបស់លោកអ្នក មិនត្រឹមតែជាជំនួយផ្លូវភាគីនោះទេ ប៉ុន្តែជាកម្លាំងផ្លូវចិត្តដ៏អស្ចារ្យ សម្រាប់បងប្អូនសិស្សដែលកំពុងបន្តការសិក្សារបស់ខ្លួន។ សាលាខ្ញុំសូមសន្យានឹងប្រើប្រាស់អំណោយនេះឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីគាំទ្រដល់កុមារទាំងនោះឲ្យឈានទៅរកអនាគតដ៏ភ្លឺស្វាង។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts