អបអរសាទរទិវាបុណ្យមហាសមុទ្រពិភពលោក និងយុទ្ធនាកាការដាំ ១សែនកោងកាង

កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ និស្សិតនៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែបបានចូលរួមកម្មវិធីអបអរសាទរទិវាបុណ្យមហាសមុស្យពិលោក ដែលប្រារព្ធឡើងនៅបរិវេណសហគមន៍នេសាទភូមិថ្មី ខេត្តកែប ក្រោមប្រធានបទ ‘ជម្រុញសកម្មភាពដើម្បីមហាសមុទ្យ និងអាកាសធាតុយើង”។ ក្រោមកិច្ចសហការរៀបចំដោយអង្គការ CWDCC អង្គការ ActionAid Cambodia អង្គការដៃគូចំនួន១២ និងសហគមន៍ខេត្តកំពត-កែប។

ការរៀបចំកម្មវិធីនេះមានការចូលរួមពីសំណាក់ អធីបតីភាព រដ្ឋលេខាធិការក្រសួងកសិកម្មរក្ខាប្រមាញ់និងនេសាទ លោកអភិបាលរងខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកែប រួមជាមួយ អាជ្ញាធរមូលដ្ឋាន សមាជិកសហគមន៍ យុវជន ស្ត្រីដឹកនាំក្នុងសហគមន៍ សិស្សនិស្សិតនៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប និងវិស័យឯកជនក្នុងខេត្ត សរុបម្រមាណជាង300នាក់។

គួរបញ្ជាក់ផងដែរថាកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកនូវតួនាទីរបស់មហាសមុទ្រនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ជាមួយនឹងជំរុញសកម្មភាពដ៏ខ្លាំងក្លាដើម្បីការពារនិងថែរក្សាសមុទ្រ ដោយមានយុទ្ធនាការ១សែនកោងកាង ដើម្បីរួមគ្នាដាំស្តារព្រៃកោងកាងឡើងវិញតាមតំបន់ឆ្នេរនៃខេត្តចំនួន ៤ ដូចជា កំពត កែប កោះកុង និងខេត្តព្រះសីហនុ ដែលតំបន់ទាំងនេះគឺជា គំរបកាបូនដ៏មានសារៈសំខាន់ដល់មនុស្ស សត្វ។

សូមបញ្ជាក់ផងដែរថា កម្មវិធីនេះមានការចូលរួមគាំទ្រថវិកាពីគម្រោង «ពងឹ្រងសកម្មភាពសង្គមស៊ីវិល ដើម្បីចូលរួមក្នុងអភិបាលកិច្ចសេដ្ឋកិច្ច (SCAEG) និងគម្រោងកម្មវិធីសិទ្ធិជាមូលដ្ឋាន(LRP)ដែលអនុវត្តដោយអង្គការCWDCC ក្រោមការគាំទ្រថវិកាពីអង្គការអាក់សិនអេតកម្ពុជា និងសហភាពអ៊ីរ៉ុប។

កម្មវិធីនេះគឺជាចំណុចចាប់ផ្ដើមដ៏សំខាន់ក្នុងការបង្កើតចលនាសង្គម ដើម្បីទាញយកការចាប់អារម្មណ៍ទៅលើបញ្ហាបរិស្ថានសមុទ្រ។ គម្រោងទាំងនេះនឹងបន្តបង្កើនសមត្ថភាពសហគមន៍ ដើម្បីឲ្យពួកគេអាចក្លាយជាអ្នកការពារបរិស្ថានដ៏រឹងមាំសម្រាប់ជំនាន់ក្រោយ។

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts