និស្សិតផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ និងផ្នែកពត៌មានវិទ្យា នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានចូលរួមក្នុងកម្មវិធីទស្សនៈកិច្ចសិក្សា នៅស្ថាប័នសារព័ត៌មានកោះសន្ដិភាព

📰

ទស្សនៈកិច្ចសិក្សា៖ បទពិសោធន៍ជាក់ស្ដែងនៅស្ថាប័នសារព័ត៌មានកោះសន្ដិភាព

នៅថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ✨ និស្សិតផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ និងផ្នែកពត៌មានវិទ្យា នៃសាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប បានចូលរួមក្នុងកម្មវិធីទស្សនៈកិច្ចសិក្សា នៅស្ថាប័នសារព័ត៌មានកោះសន្ដិភាព 📰

🎯 គោលបំណងនៃដំណើរទស្សនៈកិច្ចនេះ គឺដើម្បីឲ្យនិស្សិតស្វែងយល់ពីបរិបទការងារជាក់ស្ដែងក្នុងវិស័យព័ត៌មាន និងការផ្សព្វផ្សាយ ដោយផ្ទាល់ពីអ្នកជំនាញ និងបរិយាកាសការងារប្រចាំថ្ងៃ។ កម្មវិធីនេះជួយបង្កើនចំណេះដឹង បទពិសោធន៍ និងការតម្រង់ទិសដៅសិក្សាបន្ថែមសម្រាប់និស្សិតមុនពេលបញ្ចប់ការសិក្សា 🎓

🙌 ការចូលរួមក្នុងកម្មវិធីនេះមិនត្រឹមតែជាឱកាសសិក្សា ប៉ុន្តែជាជំហានមួយសំខាន់ក្នុងការបង្កើតទំនាក់ទំនងវិជ្ជាជីវៈ និងការចាប់ផ្តើមស្វែងរកអនាគតការងារដែលសមនឹងជំនាញរបស់ខ្លួនផងដែរ។

សូមអរគុណដល់ ស្ថាប័នកោះសន្ដិភាព ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ!!!

May be an image of 7 people, people studying and text that says 'LLP O.0 សាលាបចចេកទេស ដុនបូស្តី ខេត្តកែប DON BOSCO TECHNICAL SCHOOL -KEP PROVINCE-'

it_make

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts