ខេត្ត កែប ប្រទេសកម្ពុជា _ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ពីសិស្សចាស់ ទៅកាន់ប្អូនៗជំនាន់ក្រោយ សិស្សចាស់ដែលកំពុងបម្រើការងារនៅ ក្រុមហ៊ុន K-Cement កំពត បានអញ្ជើញចុះមកចែកអំណោយដល់កុមារ ក្រុមបងប្រុស សូរិយា នៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប ដោយនាំយកអង្ករ សម្ភារៈសិក្សា និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីចូលរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់ការសិក្សារបស់ពួកគេ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរស និងការចែករំលែកនេះ ដែលបានបង្ហាញពីស្មារតីនៃការយកចិត្តទុកដាក់ និងការផ្តល់ក្តីស្រឡាញ់។










